ព័ត៌មានជាតិ

ជួយShareផង! មានអ្នកស្គាល់ជនបរទេសម្នាក់នេះទេ?.. ជិះម៉ូតូដួលរងរបួសធ្ងន់ នៅកែប

កែប: កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចពយព្រះរាជដំណាក់ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មានជនបរទេសមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូដួលដោយខ្លួនឯង រងរបួសធ្ងន់ ម៉ូតូម៉ាក អ៊ែប្លេត ស្លាកលេខភ្នំពេញ 1A9436 ម្ចាស់កម្មសិទ្ធឈ្មោះ ម៉េង ភារត្ន័ ភេទប្រុស មានទីលំនៅ ភូមិ៧ បឹងសាលាង ភ្នំពេញ។

ជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យកំពត ដោយរថយន្តសង្រោះបង្អែកខេត្តកែប បច្ចុប្បន្នកម្លាំងចម្រុះឆ្នេរកំពុងស៊ើបរកអត្តសញ្ញាណ៕

មតិយោបល់