ភ្នំពេញៈ សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជូនជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀន ជិត១៧គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់។
បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ម៉េង រតនា ហៅ ខ្វៃ ភេទប្រុស អាយុ៤១ឆ្នាំ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅក្បែរស្ថានទូតចិន សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នៅពេលឃាត់ខ្លួនសមត្ថកិច្ច បានដកហូតវត្ថុតាងជាគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ICE ) ទម្ងន់ ១៥,៨១២.៦៩ក្រាម (ជិត១៦គីឡូក្រាម) និងគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (Heroine) ទម្ងន់ ៧០១.៧៤ក្រាម (ជិត ១គីឡូក្រាម)៕
មតិយោបល់