ព័ត៌មានជាតិ

ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ចុះទៅហែលទឹកលេងលង់ស្លាប់យ៉ាងអាណោចអាធ័ម

រតនគិរីៈ ក្មេងស្រីអាយុ១១ឆ្នាំ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលចុះទៅហែលទឹកលេង កាលពីវេលាម៉ោង៤និង១៧នាទី រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិ១ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។

សពជនរងគ្រោះមានឈ្មោះ ឡន ដារត្ន័ អាយុ១១ឆ្នាំ ជាសិស្សសាលា មានឱពុកឈ្មោះ មិន លុច អាយុ៣៤ឆ្នាំ មុខរបរកសិករ ហើយកន្លែងដែលជនរងគ្រោះលង់ស្លាប់គឺនៅចម្ងាយពីផ្ទះប្រមាណជាង៣០មែត្រ ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់