ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីលាក់ទុកនិងប្រើប្រាស់អាវុធខុសច្បាប់!

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឡុច វណ្ណារ៉ា ស្នងការ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា បានបើកការស៊ើបអង្កេតករណី លាក់ទុក និង ប្រើប្រាស់អាវុធខុសច្បាប់ នៅចំណុចបន្ទប់ជួល ស្តិតក្នុង ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងចុះត្រួតពិនិត្យរដ្ឋបាលជាក់ស្តែង។

ជាលទ្ធផល ឃាត់ខ្លួនឈ្មោះ ប៉ាត បូរ ភេទប្រុស អាយុ៤៨ឆ្នាំ (មុខសញ្ញាលួចទើបចេញពីពន្ធនាគារ) ស្នាក់នៅផ្ទះជួលខាងលើ និងធ្វើការឆែកឆេរក្នុងបន្ទប់ រកឃើញអាវុធខ្លី១ដើម ម៉ាកP AMAP ផលិតនៅប្រទេសបារាំង លេខ ៣៥០០៣៣ បង់១និងគ្រាប់ចំនួន៥។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត៕

មតិយោបល់