ព័ត៌មានជាតិ

ឪពុកស្លាប់និងកូនរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍!..

ក្រចេះ: កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៧៤ គ.មលេខ១៣.១៤ ភូមិច្រាប ឃុំ២ធ្នូ ស្រុកអង្គស្នួល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកវេវនឹងរថយន្តម៉ាកតូយ៉ូតា មួយបាំងកន្លះ។

អ្នកបើកបររថយន្តដោយឈ្មោះ ឡឹប ម៉ាស់ ភេទប្រុស អាយុ២៣ឆ្នាំនិងអ្នកបើកបរម៉ូតូដោយឈ្មោះ មី ខែម ភេទប្រុស អាយុ៤២ (ស្លាប់) ដឹកកូនស្រីម្នាក់ឈ្មោះមី សុភី អាយុ៦ឆ្នាំ របួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រួចប្រគល់សាកសពជូនក្រុមយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់