ភ្នំពេញៈ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅវេលាម៉ោង៤និង៥០នាទីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ332-F1 ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ367 សង្កាត់ច្បារអំពៅ2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្រ្តីអគ្គិសនីកម្ពុជាបានបញ្ជាក់ថា មូលហេតុ ដោយសាររថយន្តកាយដីប៉ះខ្សែបណ្ដាញតង់ស្យុងទាប(LV) ក្រោមដី។
បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់