ភ្នំពេញ: កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកមេមត់ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ១២ និង៥៨នាទី នៅចំណុចភូមិបុរីតេជោ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ប្រភពពីសមត្ថកិច្ចថ្លែងប្រាប់ថា ជនសង្ស័យទី១-ឈ្មោះ សារ៉ាន ផលគុណ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិបុរីតេជោ ឃុំដារ ស្រុកមេមត់។ ជនសង្ស័យទី២-ឈ្មោះ វង់ ម៉ាឌី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់។ ជនសង្ស័យទី៣-ឈ្មោះ សួន សុខនី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់។ ជនសង្ស័យទី៤-ឈ្មោះ នូ សុខអូន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិណង់ក្រពើ ឃុំត្រមូង ស្រុកមេមត់។ ជនសង្ស័យទី៥-ឈ្មោះ ទុយ ដែន ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិណង់ក្រពើ ឃុំត្រមូង ស្រុកមេមត់។
ក្នងប្រតិបត្តិការនេះដែរ សមត្ថកិច្ចធ្វើការដកហូតនូវ ម៉្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន ចំនួន០៧កញ្ចប់ (ធំ០១ កណ្តាល០៥ និងតូច ០១) ម៉ូតូ ០១គ្រឿង ជញ្ជីងថ្លឹង ០១គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី៕
មតិយោបល់