ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ០៧រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញដោយ ទទួលបទបញ្ជាពីលោក គឹម មាសសុខសីហា អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូល ឲ្យជាចូលរួមជាមួយ គណៈកម្មាធិការ( គ ប ផ ក ) ចុះត្រួតពិនិត្យសិប្បកម្មប៉ាតេ ៣១០ ស្ថិតនៅទីតាំង ផ្លូវលំ ២០០៤ សង្កាត់ ស្ទឹងអូរបែកក្អម ខណ្ឌសែនសុខ យើងបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ទៅលើ ៖
១/ សាច់ប៉ាតេជ្រុង
២/សាច់ប៉ាតេមូល
៣/ប៉ាតេត្រចៀកជ្រូក
៤/ប៉ាតេចៀន
៥/សាច់ប៉ាតេជ្រុងធំ
៦/សាច់ម៉តលាយប័រ។
ជាលទ្ធផល យើងពុំបានរកឃើញសារធាតុគីមីហាមឃាត់មានផ្ទុកលើសាច់ប៉ាតេទេ។ យើងបានយកគំរូមួយចំនួនបញ្ញូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីធ្វើការពិសោធបន្ត។ ចំពោះវត្ថុតាងទាំងអស់ត្រូវបានរក្សាទុកនៅទីតាំងខាងលើដដែល៕
មតិយោបល់