ព័ត៌មានជាតិ

ក្នេងស្រីម្នាក់បានស្លាប់ភ្លាមៗ ខណៈផ្ទះបណ្តែតទឹកជាង ២០ខ្នងបានក្រឡាប់ផ្ងាជើងនិងរបើកដំបូល នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ក្នេងស្រីម្នាក់បានស្លាប់ភ្លាមៗ ខណ:ផ្ទះបណ្តែតទឹកជាង ២០ខ្នងបានក្រឡាប់ផ្ងាជើងនិងរបើកដំបូលដោយសារមានករណីខ្យល់ព្យុះដ៏ខ្លាំងមួយ បានកើតឡើងនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្រោយពីកើតហេតុភ្លាមៗឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងឲ្យចុះជួយសង្រ្គោះ និងអន្ករាគមន៍ផងដែរ ដោយរបាយការណ៍បឋមបានបង្ហាញថា ក្មេងស្រីម្នាក់អាយុ៥ឆ្នាំ បានស្លាប់បាត់បង់ជីវិត និងផ្ទះពលរដ្ឋចំនួន១៥ខ្នង បានរបើកដំបូល និងចំនួន៦ខ្នងទៀតបានផ្ងាជើង៕

មតិយោបល់