ព័ត៌មានជាតិ

រថយន្តធំ បុករថយន្តតូច ក្រឡាប់ផ្ញារជើងទាំង២ នៅខណ្ឌដង្កោ

ភ្នំពេញៈ បុរសម្នាក់បានបើករថយន្ត ហ៊ីយ៉ាន់ដាយទម្ងន់៥ តោន ងោកមួយភាំងក៏រេចង្កូតទៅបុករថយន្តហ៊ីនយ៉ាន់ដាយទម្ងន់៣តោនកន្លះពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងទាំងសង្ខាង និងរងរបួសធ្ងន់ស្រាលចំនួន ៣នាក់។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលា ម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងត្បូងរង្វង់មូលនាងបីគួរស្រូវ ប្រហែល២០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់ រួមដំណើរបុរសម្នាក់ទៀតជាព្រូឡានបានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ៥តោន ដឹកផ្លែឈើពេញទ្រុង ដែលមានក្បាល ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-6081 បោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ ២ ទិសដៅពីត្បូងទៅជើង ខណៈមកដល់កន្លែងកើតហេតុខាងលើក៏ងោក មួយភាំង រេចង្កូតមកខាងឆ្វេងដៃ ក៏បុក រថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ៣តោនកន្លះ ដែលដឹកកញ្ចែងសម្រាប់ដាក់ពងទារ ដែលមានក្បាល ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8449 ដែលបើកតាមបណ្តោយផ្លូវជាតិ២ ទិសដៅ ពីជើងទៅត្បូង បញ្រ្ចាស់ទិសគ្នា ពេញទំហឹងបណ្តាលឲ្យក្រឡាប់រថយន្តទាំង២ ដាច់កង់ខាងមុខទាំងសង្ខាង។ រថយន្តទាំង ២ រងការខូចខាតផ្នែកខាងមុខខ្ទិចម៉ត់ មើល លែងយល់និងខាងរថយន្ត៣តោនកន្លះ ក្រឡាប់ផ្ទប់ទៅនឹងដើមឈើ (ដើមប្រេងខ្យល់) រងរបួសធ្ងន់ស្រាលចំនួន ៣នាក់ ស្រី១ ប្រុស២នាក់ ភ្លាមៗក៏មានរថយន្តសង្រ្គោះមកដឹកទៅមន្ទីរពេទ្យផង។ ចំណែកខាងរថយន្តបង្កបានចុះរត់បាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយ ក៏ទាក់ទងទៅសមត្ថកិច្ចជំនាញមកវាស់វែងស្ទួចយក រថយន្តទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំភាគីទាំងសង្ខាងចូលខ្លួនមកដោះស្រាយនៅថ្ងៃក្រោយ៕

មតិយោបល់