ព័ត៌មានអន្តរជាតិ

អាមេរិក ប្តេជ្ញារក្សាផ្លូវទឹកតាមច្រកសមុទ្រ ទោះបីអ៊ីរ៉ង់គំរាមបិទវាក៏ដោយ

អាមេរិកៈ កងកម្លាំងយោធាអាមេរិក បានប្ដេជ្ញាជាថ្មីម្តងទៀតថា នឹងរក្សាផ្លូវទឹកនៅឈូងសមុទ្រឲ្យដំណើរធម្មតា សម្រាប់នាវាដឹកប្រេង ខណៈដែលប្រធានាធិបតីអ៊ីរ៉ង់ ហាក់ដូចជាបន្តការគំរាមកំហែង ដើម្បីបិទតំបន់នោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៨។

លោក Bill Urban អ្នកនាំពាក្យបញ្ជាការកណ្តាលរបស់យោធាអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press កាលពីថ្ងៃពុធថា ពលទាហានជើងទឹកអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ពួកគេ បានត្រៀមខ្លួនរួចរាល់ ដើម្បីធានាឲ្យមានសេរីភាពនាវាចរណ៍ ក៏ដូចការធ្វើពាណិជ្ជកម្មដោយសេរីនៅគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិបានអនុញ្ញាត»។

ការលើកទ្បើងនេះ បានធ្វើទ្បើងបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani កាលពីថ្ងៃអង្គារ បាននិយាយថា អ៊ីរ៉ង់អាចបញ្ឈប់ការនាំចេញក្នុងតំបន់ ប្រសិនបើអ៊ីរ៉ង់ ត្រូវបានបញ្ឈប់ការនាំចេញប្រេង ក្រោយអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយមហាអំណាចពិភពលោក៕

មតិយោបល់