ព័ត៌មានជាតិ

ប្រជាការពារនិងប្រជាពលរដ្ឋផ្អើលឆោឡោ នាំគ្នាយកបំពង់បាញ់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ទុស្សេឆេះកាប៊ីនភ្លើង!..

ភ្នំពេញៈ កន្លែងផ្ទុកប្រពន្ធ័ភ្លើងដែលគេហៅថា កាប៊ីនភ្លើងមួយកន្លែង នៅតាមផ្លូវបេតុង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ នៅសុខៗស្រាប់តែទុស្សេប្រព័ន្ធភ្លើងខាងក្នុង ឆេះហុយផ្សែងខ្មួលខ្មាញ់ចេញមកក្រៅទើបបង្កឲ្យភ្ញាក់ផ្អើលប្រជាពលរដ្ឋក្បែរខាង ភ័យព្រួយខ្លាចរាលដាលដល់លំនៅដ្ឋាន ហើយត្រូវបានកម្លាំងប្រជាការពារសង្កាត់ចោមចៅ១ ជាច្រើននាក់ សមត្ថកិច្ចរាយការណ៍ស្នើសុំផ្តាច់ចរន្តភ្លើង ហើយយកបំពង់ពន្លត់អគ្គិភ័យបាញ់ ពន្លត់ភ្លើង កាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នេះ។

តាមប្រជាពលរដ្ឋ រស់នៅក្បែរខាងកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឮសូរសម្លេងផ្ទុះ ដូចគ្រាប់បែក ចេញពីកាប៊ីនភ្លើងខាងលើ ស្រាប់តែមួយសន្ធុះក្រោយមក ផ្សែងហុយខ្មួលខ្មាញ់ ចេញមកក្រៅតែម្តង បង្កឲ្យភ័យស្លន់ស្លោ ខ្លាចរាលដាលដល់លំនៅដ្ឋាន​។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ប្រជាពលរដ្ឋ សមត្ថកិច្ច រាយការណ៍សុំឲ្យអគ្គីសនីកម្ពុជា ផ្តាច់ចរន្តភ្លើងជាបណ្តោះអាសន្ន ហើយកម្លាំងប្រជាការពារសង្កាត់ចោមចៅ១ ជាច្រើននាក់ ទៅជួយអន្តរាគមន៍ សហការជាមួយ ពលរដ្ឋ រោងចក្រ នៅក្បែរនោះ យកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ ជាង១០បំពង់ទើប ភ្លើង ឲ្យរលត់បាត់ទៅវិញ ៕

មតិយោបល់