ភ្នំពេញៈ ទំនាស់ក្នុងគ្រួសាររវាងម្តាយ និងកូនស្រី២នាក់ដោយសាររឿងផ្លូវ៤ម៉ែត្រដែលទុកចេញចូលរួម ម្តាយខឹងកូនមិនព្រមឲ្យលុយខ្លះទៅគាត់ទើបបានហៅរថយន្តដឹកកម្ទេចថ្ម០៥រថយន្តមកចាក់បាំងផ្លូវមិនឲ្យកូនស្រី២គ្រួសារនៅខាងក្រោយចេញចូល។ ករណីនេះបង្ករផ្ទុះឡើងកាកពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្រុម៥ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ភាគីទំនាស់ខាងលើទី១ឈ្មោះឡុង សើរ ភេទស្រី អាយុ៧១ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ(ម្តាយ), ភាគី២ឈ្មោះស្វាយ គឹមហុង ភេទស្រីអាយុ៤៩ឆ្នាំ មុខរបរមេផ្ទះនិងឈ្មោះស្វាយ គឹមហៀង ភេទស្រី អាយុ៤៤ឆ្នាំមុខរបរមេផ្ទះ(កូនស្រី២នាក់)។
តាមសំដីស្ត្រីជាម្តាយបានឲ្យដឹងថា ដីខាងលើគឺគាត់បានពុះចែកកូនៗគាត់ម្នាក់១ឡូៗតាំងពីឆ្នាំ២០០៤មកម្លេះ(កូនស្រី៣នាក់) ដោយមានផ្លូវរួមប្រវែង៤ម៉ែត្រតែក្រោយមកដោយសារគាត់ចាស់ទៅហើយមិនដឹងរកអ្វីទើបគាត់បានទាមទារកូនណាមានមនោសញ្ចេតនានឹងងគាត់ សុំលុយខ្លះលើផ្លូវដើររួមខាងលើ តែកូនស្រី២នាក់ខាងលើមិនព្រមឲ្យគាត់ទើបគាត់បិតផ្លូវមិនឲ្យចេញចូលទៅ។
ចំណែកស្ត្រីជាកូនទាំង២នាក់វិញ បានប្រាប់ថា តាមពិតទៅដីខាងលើគឺត្រូវបានឳពុកម្តាយគាត់បែងចែកឲ្យម្នាក់១ឡូមែនតាំងពីឳពុកគាត់មិនទាន់ស្លាប់ម្លេះ ដោយកាលនោះបែងចែក៤ឡូរគឺគាត់៣នាក់ជាកូន១ម្នាក់១ឡូរនិងម្តាយឳពុកគាត់មួយឡូរដែរតែក្រោយពីឳពុកគាត់ស្លាប់ទៅម្តាយបានលក់ចំណែករបស់គាត់ទៅហើយក្រោយបានលុយគាត់ទៅនៅជាមួយកូនច្បងដែកមានដីឡូរជាប់គ្នារហូតមកដល់សព្វថ្ងៃ។
ស្ត្រីខាងលើបានប្រាប់ទៀតថា ដើមឡើយចេញពីរឿងរុះរើទ្រុងមាន់ចាស់មួយ ដែលពុកអស់ទៅហើយដែលម្តាយបានដាក់ម្ខាងផ្លូវចេញចូលដោយគាត់ឃើញដូច្នេះបានទៅបោសសំអាតចេញដើម្បីឲ្យស្រឡះផ្លូវធ្វើឲ្យម្តាយគាត់ខឹងថាចេះប៉ះពាល់របស់គាត់ដោយសារខឹងកូន នឹងបានយកឈើមកបាំងផ្លូវ និងចាក់កម្ទេចថ្មមកបាំងផ្លូវមិនឲ្យពួកគាត់០២គ្រួសារចេញចូលតាំងពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦មកម្លេះ ហើយគាត់ក៏ទៅប្តឹងអាជ្ញាធរសង្កាត់ជួយអត្តរាគមន៍រហូតដល់រសៀលខាងលើអាជ្ញាធរមូលដ្ឋានបានឈួសឆាយបើកផ្លូវចេញចូលវិញទើបមានទំនាស់គ្នាតឹងសសៃករប៉ុន្តែមិនមានប្រើហិង្សាឡើយ។
ក្នុងករណីនេះកូនស្ត្រីទាំង២នាក់បានប្រាប់ថា ម្តាយគាត់បានទារលុយពួកគាត់២នាក់ម្នាក់១.៥០០ដុល្លា ២នាក់ស្មើ៣.០០០ដុល្លារ ហើយពួកគាត់បានឲ្យទៅម្តាយជាតំណាក់កាលម្តងបន្តិចៗអស់១.៤០០ដុល្លាហើយតែក្រោយមកម្តាយគាត់បានប្រាប់ថាគាត់មិនបានទទួលលុយខាងលើទេ។
ដោយឡែកអាជ្ញាធរវិញបានប្រាប់ថា ក្រោយពីឃើញសភាពការណ៍បែបនេះខាងអាជ្ញាធរបានដកសារស័រចេញវិញរងចាំដោះស្រាយគ្នាពេលក្រោយម្តងទៀត៕
មតិយោបល់