ដើម្បីជ្រាបកាន់តែច្បាស់សូមចូលអានសេចក្ដីប្រកាសរបស់អគ្គិសនីកម្ពុជាដូចខាងក្រោម៖

ព័ត៌មានក្នុងដៃអ្នក
ដើម្បីជ្រាបកាន់តែច្បាស់សូមចូលអានសេចក្ដីប្រកាសរបស់អគ្គិសនីកម្ពុជាដូចខាងក្រោម៖
ភ្នំពេញៈ វេលាម៉ោង៩ព្រឹកលោក ឡុង រី តំណាងរាស្រ្តមកពីខេត្តបន្ទាយមានជ័យរួមនិងលោក រៀល ខេមរិន្ទ តំណាងរាស្រ្តខេត្តស្វាយរៀង និងតំណាងរាស្រ្ត២រូបទៀតបានមកធ្វើការសួរសុខទុក្ខតំណាងរាស្រ្ត២រូប ហុង សុខហួរ និង អ៊ុំ សំអាន ខណៈអ្នកទាំងពីរនៅបន្តការស៊ើបអង្កេតរបស់តុលាការលើការសុំនៅក្រៅឃុំ។ ចំណែកមេឃុំ ស៊ាង ចែត ដែលបានចាប់ខ្លួនពាក់ព័ន្ធរឿងសំណូកសូកប៉ាន់ស្រីស្នេហ៍របស់លោក កឹម…
ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃអង្គារនេះថាគណបក្សកាន់អំណាចរបស់កូរ៉េខាងជើងបានធ្វើវិសោធនកម្មច្បាប់ក្នុងការបង្កើតតំណែងទី២ក្រោមការដឹកនាំរបស់លោក Kim Jong Un ខណៈលោកស្វះស្វែងកែលម្អនយោបាយក្នុងស្រុក។ ដោយដកស្រង់ប្រភពមិនផ្តល់អត្តសញ្ញាណហើយដែលដឹងច្រើនអំពីប្រទេសកូរ៉េខាងជើងទីភ្នាក់ងារនេះបានរាយការណ៍ថាអ្នកកាន់តំណែងថ្មីគឺលេខាធិការទីមួយនេះនឹងធ្វើជាប្រធានកិច្ចប្រជុំក្នុងនាមលោកគីមជុងអ៊ុន។ លោក Kim បានពង្រឹងអំណាចរបស់លោកនៅឯសមាជគណបក្សពលករកូរ៉េកាលពីខែមករាជាកន្លែងដែលគាត់ត្រូវបានគេបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការដោយកាន់តំណែងចុងក្រោយរបស់ឪពុករបស់លោកគឺលោក Kim Jong Il។ ទីភ្នាក់ងារនេះបានបន្ថែមថាឥឡូវនេះលោកគីមចង់ឲ្យគណបក្សនេះដើរតួនាទីកាន់តែធំនៅក្នុងរដ្ឋាភិបាលបើប្រៀបធៀបទៅនឹងរដ្ឋបាលរបស់ឪពុករបស់គាត់ដែលផ្តោតលើយោធា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានបញ្ចាក់ថា ច្បាប់ថ្មីរបស់គណបក្សត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងប្រទេសកូរ៉េខាងជើងបន្ទាប់ពីកិច្ចប្រជុំនៅខែមករា។ ក៏ប៉ុន្តែ ក្រសួងដែលទទួលខុសត្រូវចំពោះទំនាក់ទំនងជាមួយប្រទេសជិតខាងនេះមិនអាចបង្ហាញព័ត៌មានលំអិតបានទេ។ លោក…
ភ្នំពេញៈ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មការចម្រុះដោយមានការចូលរួមពី គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះមកបិទទីតាំងផលិតទឹកកខាងលើនេះជាលើកទី២។ ហើយប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនាំគ្នាចាំមើលថាតើម្ចាស់ទីតាំងខាងលើនេះមានការរត់ការច្រកណាអាចមានលទ្ធភាពមកបើកដំណើរការទីតាំងនេះជាលើកទី៣នោះ។ គួររំលឹកថា ហេតុការណ៍មួយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៧ នៅតាមផ្លូវ៣៧១ នៅភូមិព្រែកតាគង់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានករណីលេចធ្លាយឧស្ម័នអាម៉ូញ៉ាក់ជាថ្មីម្តងទៀត នៅរោងសិប្បកម្មផលិតទឹកកកមួយដែលប៉ះពាល់យ៉ាងខ្លាំងដល់ផ្ទះប្រជាពលរដ្ឋនៅជុំវិញនោះនិងដល់សិស្សសាលាដែលកំពុងរៀននៅជិតនោះដែរ…
មតិយោបល់