ព្រះសីហនុៈ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិ និងជាតំណាងដ៍ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ, លោក យន្ត មីន អភិបាល នៃគណ:អភិបាលខេត្ត និងមានការ មន្រ្តីជំនាញពាក់ព័ន្ធជាច្រើនទៀត។
នាយនគរបាលជាតិដែលត្រូវបានផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិរួមមានកាផ្ទេរភារកិច្ចតែងតាំងមុខតំណែង ១៤នាក់ រួមមាន -ថ្នាក់ស្នងការរង ចំនួន ០៣នាក់, ថ្នាក់នាយការិយាល័យ ចំនួន ០៣នាក់, ថ្នាកនាយរងការិយាល័យចំនួន ០៥នាក់, ថ្នាក់អធិការរងចំនួន ០៣នាក់, បំពាក់ឋានន្តរសក្តិ ចំនួន ២០នាក់, ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន ០៩នាក់ (ព្រះសីហនុ 3នាក់, កំពត 3នាក់, តាកែវ 3នាក់ ) និងថ្នាក់វរសេនីយ៍ឯក ចំនួន ០៧នាក់ (ព្រះសីហនុ 3នាក់, កំពត 3នាក់ , កំពង់ស្ពឺ1នាក់) និងថ្នាក់អនុសេនីយ៍ឯក ចំនួន 4នាក់៕
មតិយោបល់