កណ្តាលៈ ករណីប្រទូស្តកេរ្តិ៍ខ្មាសនេះ បានកើតទ្បើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៨ នៅចំណុចក្រោមផ្ទះឈ្មោះស៊្រុន សុផល ស្ថិតក្នុងភូមិព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ទ ស ន ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សថ្នាក់ទី៧ មានទីលំនៅភូមិឃុំកើតហេតុ។
ចំណែកជនសង្ស័យ ឈ្មោះកុល សូវៀត (ហៅវៀត)ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរចាប់ហ៊ួយ មានទីលំនៅភូមិឃុំកើតហេតុ។
តាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៨ វេលាម៉ោង១១ និង៣០នាទីព្រឹក ឈ្មោះ ទ ស ន កំពុងដេកឈឺក្ដៅខ្លួន នៅលើគ្រែក្រោមផ្ទះម្នាក់ឯង ខណៈឪពុកម្ដាយមិននៅផ្ទះ ពេលនោះឈ្មោះកុល សូវៀត បានចូលទៅយកដៃខាងស្ដាំស្ទាបក ស្ទាបដោះខាងស្ដាំ និងថើបថ្ពាល់ខាងស្ដាំ របស់ឈ្មោះទ ស ន រួចឈ្មោះកុល សូវៀត ដើរត្រឡប់មកផ្ទះខ្លួនវិញ ។
លុះមកដល់វេលាម៉ោង៤ រសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ទើបឈ្មោះស្រ៊ុន សុផល (ជាម្តាយជនរងគ្រោះ) បានមកដាក់ពាក្យបណ្ដឹងសមត្ថកិច្ចនគរបាលប៉ុស្ដិទឹកវិល។
ក្រោយពេលទទួលបានព័ត៌មានពីម្តាយជនរងគ្រោះខាងលើ ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល បានចុះទៅដល់កន្លែងកើតហេតុ រួចបាននាំឈ្មោះកុល សូវៀត មកប៉ុស្តិ៍រដ្ឋបាល ដើម្បីសាកសួរ។
ដោយនៅវេលាម៉ោង ២០និង១២នាទីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ លោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាល បានអនុញ្ញាត្តឲ្យអធិការដ្ឋាននគរបាលស្រុកស្អាង ឃាត់ខ្លួនឈ្មោះកុល សូវៀត ដើម្បីបន្ដអនុវត្តតាមនីតិវីធី៕
មតិយោបល់