ព័ត៌មានជាតិ

បង្កាត់ភ្លើងចង្រ្កានទុកចោល ឆេះផ្ទះខ្ទេចគ្មានសល់!..

បន្ទាយមានជ័យ: កាលពីវេលាម៉ោង៤ទៀតភ្លឺ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង នៅភូមិក្ដិបថ្ម ឃុំគោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ម្ចាស់ផ្ទះឈ្មោះ ប៉ោ ម៉ុន ភេទប្រុស អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ឡាយ សុទីន អាយុ៣៤ឆ្នាំ ឆេះផ្ទះទំហំ៥×៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីជញ្ជាំងស្បូវ។

មូលហេតុ បង្កាត់ភ្លើងចង្រ្កានទុកចោល។ ការខូចខាតឆេះអស់ប្រាក់ចំនួន ៥០០០បាតនឹងឯកសារមួយចំនួន៕

មតិយោបល់