ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀនខុសច្បាប់

ភ្នំពេញ: ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌ និងប៉ុស្តិ៍នគរបាលចោមចៅ ធ្វើការឃាត់ខ្លួន ខណ:​ដែល​កំពុងចេញល្បាតដើម្បីទប់ស្កាត់បទល្មើស មានការសង្ស័យរួចឆែកឆេរប្រទះឃើញគ្រឿងញៀន។ ការចាប់ខ្លួននេះបានធ្វើ​ឡើងកាលពី​វេលាម៉ោង​៣ទៀបភ្លឺ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅនៅចំណុចតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំអ៣នាក់ដែលចាប់ខ្លួនបាន ទី១ឈ្មោះ សៀ លី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ។ ទី២ឈ្មោះ ភឿន ចិន្ដា ភេទប្រុស អាយុ២១ឆ្នាំ និងជនសង្ស័យទី៣ ឈ្មោះ អយ ឌិន ភេទប្រុស អាយុ២២ឆ្នាំ។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបានថ្នាំ​ញៀនចំនួន​០១កញ្ចប់តូច ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១០០ និងដែកកេះ០២ដើមផងដែរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងធ្វើការសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឃុំខ្លួនបណ្តោះ​អាសន្ន កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅការតាមផ្លូវច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់