Post News Media ព័ត៌មានជាតិ មេឃភ្លៀងរលឹម ...

មេឃភ្លៀងរលឹម ជិះម៉ូតូជែងរថយន្តដួល ត្រូវរថយន្តបួងចង្កូតគេចក្រឡាប់សង្កត់ស្លាប់មួយរំពេច!..

បន្ទាយមានជ័យ: នៅថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០និង១៥នាទី នៅលើផ្លូវជាតិលេខ៥៨ ត្រង់ចំណុចខាងត្បូងផ្លូវបំបែកទួលពង្រប្រហែល២០០០ម៉ែត្រ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ។

ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G-2505 បើកបរពីលិចទៅកើត លុះបើកបរដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-8358 បើកបរពីលិចទៅកើត លុះបើកបរដល់ចំណុចកើតហេតុ បានជែងម៉ូតូ ខាងលើបានបន្តិច ស្រាប់តែរថយន្តរអិលទៅឆ្វេង(មេឃកំពុងភ្លៀងរលឹម)ពេលនោះរថយន្តបានបួងចង្កូតមកស្តាំវិញ បណ្តាលឲ្យរថយន្តក្រឡាប់សង្កត់លើម៉ូតូតែម្តង។

ករណីនេះបណ្តាលឲ្យភាគីម៉ូតូអ្នកបើកបរម៉ូតូឈ្មោះ ម៉ោញ ណា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅក្នុងភូមិប្រីយ៍ ឃុំទ្រាល ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ(ស្លាប់នៅនិងកន្លែងកើតហេតុ)។ និងអ្នករួមដំណើរមានមនុស្សស្រីចំណាស់ម្នាក់,ក្មេងប្រុសម្នាក់រងរបួសធ្ងន់។
ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់៕

Loading...