ក្រូចឆ្មារ ពោរពេញទៅដោយវីតាមីន A វីតាមីន C អាស៊ីតហ្វូលិក ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ និងសារធាតុចិញ្ចឹមជាច្រើនទៀត ដែលអាចជួយថែបំប៉នសុខភាពម្តាយ និងទារឲ្យមានសុខភាពល្អ។ ដូច្នេះ នៅពេលមានផ្ទៃពោះអ្នកគួរតែបន្ថែមក្រូចឆ្មារកម្រិតមធ្យម ទៅក្នុងរបបអាហារជាប្រចាំថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍ និងគ្មានផលអវិជ្ជមាន។
ការផ្សំទឹកក្តៅឧណ្ឌៗមួយកែវ ទឹកក្រូចឆ្មាមួយស្លាបព្រាបាយ ស្ករសមួយស្លាបព្រាកាហ្វេ និងអំបិលមួយចឹប ត្រូវបានគេចាត់ទុកថា ជាភេសជ្ជៈដែលមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ ហើយថែមទាំងទទួលបានអត្ថប្រយោជន៍មួយចំនួនទៀត។
- កាត់បន្ថយបញ្ហាលើសឈាម
- បង្កើនប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ
- ជំរុញដល់ការរំលាយអាហារ
- បង្កើនសុខភាពឆ្អឹងរបស់អ្នកម្តាយ និងឆ្អឹងឲ្យកាន់តែរឹងមាំ
- ព្យាបាលបញ្ហាហើមជើង
- ងាយស្រួលក្នុងការសម្រាល
ទោះជាយ៉ាងណាស្ត្រីមានផ្ទៃពោះត្រូវចាំថា ក្នុងមួយថ្ងៃសូមទទួលត្រឹមតែមួយកែវបានហើយ ហើយមិនត្រូវទទួលទានទាំងពោះទទេនោះឡើយ ព្រោះវាអាចបង្កឲ្យមានបញ្ហាក្រពះ៕
ដកស្រង់ពី៖ boldsky
មតិយោបល់