ព័ត៌មានជាតិ

បុរសមានជំងឺឆ្កួតជ្រូកម្នាក់ ប្រកាច់ចូលទឹកស្រែលង់ស្លាប់យ៉ាងអាណោចអាធ័ម!..

ព្រៃវែង: កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសម្នាក់មានជំងឺឆ្កួតជ្រូក ប្រកាច់ចូលទឹកស្រែលង់ស្លាប់ នៅវាលស្រែត្រពាំងវៀន ខាងជើង ភូមិពារោង ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ ហាន ង៉ូវ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ រួចបានឲ្យដឹងថា សាកសពពិតជាប្រកាច់ចូលស្រែឈ្លក់ទឹកស្លាប់មែន។ ចំពោះសាកសពប្រគល់ជូនឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់