ព័ត៌មានជាតិ

ប្រុសស្រីចំនួន៣នាក់ ពាក់ព័ន្ធករណីកាច់កម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង១២ និង ០០នាទីថ្ងៃត្រង់ ត្រង់ចំណុចបន្ទប់ជួល ស្ថិតភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាកម្លាំងនគរបាលប៉ុស្ដិ៍សហការជាមួយខណ្ឌបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ក្នុងករណីកាច់កម៉ូតូ។

ជនសង្ស័យចំនួន៣នាក់រួមមាន៖
១/ឈ្មោះ គង់ ម៉េងលាង ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ភូមិ/ឃុំខាងលើ។
២/ឈ្មោះ សុខ មាន់ ហៅសិត ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរប៉ាន់ណូ ស្នាក់នៅបន្ទប់ជួល ភូមិ/ឃុំខាងលើ។
៣/ឈ្មោះ តៃ ស្រីពៅ ភេទស្រី អាយុ ២០ ឆ្នាំ មុខរបរកម្មការិនី ស្នាក់នៅបន្ទប់ជួលភូមិ/ឃុំខាងលើ។

សម្ភារ:ដកហូត៖
-ផ្លាកលេខម៉ូតូចំនួន២
-សោរកាច់កម៉ូតូចំនួន២
-សម្ភារ:កូនសោរកែឆ្នៃមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់