ព័ត៌មានកីឡា

ចេញជាលទ្ធផលហើយ ពិតជាសោកស្តាយសម្រាប់សមទ្ធិផលកន្លងមក

ពត៌មាននៃការចាកចេញរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ពី Real Madid ទៅកាន់ក្រុមសេះបង្កង់ Juventus កាន់តែទទួលបានកាចាប់អារម្មណ៍ យ៉ាងខ្លាំង ខណ:ពត៌មានចុងក្រោយនេះ ការចរចារនឹងទទួលបានលទ្ធផលយ៉ាង​ច្បាស់ថា Real Madrid យល់ព្រមលក់ Ronaldo ហើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់កាសែត Marca ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា អនាគត់របស់ តារាកំពូលស៊ុត Cristiano Ronaldo ដែលត្រូវរង់ចាំ ដល់​ជំនួបរវាងលោក Florentino Perez ប្រធានក្លិប Real Madrid និងជំនួយការរបស់លោក គឺ Jose Angel Sanchez ជាមួយនឹងភ្នាក់ងារ Ronaldo លោក Jorge Mendes បានចេញជាលទ្ធផល​ហើយ។ នេះគឺជាជំនួបដ៍សំខាន់ នេះ គឺជាការកំណត់នូវអនាគត់របស់ Ronaldo ដែលកំពុងតែត្រូវបណ្តាញសារពត៌មានជាច្រើន បានទម្លាយឲ្យដឹងពីការយល់ព្រម​ផ្លាស់ទៅកាន់ក្រុមសេះបង្កង់ Juventus ។ ក្នុងនោះដែរ Real Madrid បានសម្រេចចិត្តលក់ Ronaldo ក្នុងតម្លៃ ១០០លានអឺរ៉ូ ប្រសិនបើ Juventus ចង់បាននោះ ពួកគេត្រូវតែហ៊ានចំណាយតម្លៃប៉ុណ្ណឹង។

ដូច្នេះហើយ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងតែត្រៀមខ្លួនក្លាយជាសមាជិកថ្មី របស់ក្រុមសេះបង្កង់ Juventus ហើយ ព្រោះថា តម្លៃត្រឹម ១០០លានអឺរ៉ូ មិនច្រើនប៉ុន្មានឡើយ សម្រាប់ក្លិបអ៊ីតាលីមួយនេះ។

មតិយោបល់