ក្រុមចោរមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីគាស់ផ្ទះ យកទ្រព្យសម្បត្ដិនាពេលរាត្រី អស់លក្ខណ៍ត្រូវប៉ូលិសឃាត់ខ្លួនបាន
កំពង់ស្ពឺៈ សំណុំរឿងក្រុមចោរគាស់ផ្ទះនាពេលរាត្រីត្រូវបានបំបែក ក្រោមកិច្ចចង្អុលការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតរកមុខសញ្ញាក្រុមលួចគាស់ផ្ទះនាពេលរាត្រីឈានដល់ការបង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួនបួននាក់៖ ១.ឈ្មោះឡឹម ង៉ុកខាយ ហៅភាក់ ហៅអាយួន ភេទអាយុ ២២ឆ្នាំ ស្នាក់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរ…