ព័ត៌មានសុខភាព

មិននឹកស្មានសោះ ទទួលទានទឹកដូងមិនត្រឹមត្រូវក៏អាចមានផលប៉ះពាល់ដែរ!

ទោះបីជាទឹកដូង គឺជាភេសជ្ជៈដ៏ពេញនិយមនារដូវក្តៅ ហើយត្រូវបានគេទទួលស្គាល់ថា មានប្រយោជន៍ចំពោះសុខភាពយ៉ាងណាក៏ដោយ ប៉ុន្តែបើអ្នកទទួលទានលើសកម្រិត ហើយមិនត្រូវពេលក៏មានគ្រោះថ្នាក់ផងដែរ។

អ្នកឯកទេសផ្នែកអាហារូបត្ថម្ភ នៅប្រទេសកាណាដា មានប្រសាសន៍ថា ទឹកដូង គឺជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់សុខភាព ព្រោះវាសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដូចជា ក្លរីដ ជាតិដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម សូដ្យូម ផូស្វ័រ …និងសារធាតុចិញ្ចឹមជាច្រើនទៀត។

ជាទូទៅ ទឹកដូងមួយពែងមានផ្ទុកម៉ាញ៉េស្យូម ១៥មីលីក្រាម និងវីតាមីន ២៤មីលីក្រាម ដូច្នេះអ្នកអាចផឹកទឹកដូង ៣ពែងក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការវីតាមីនប្រចាំថ្ងៃរបស់រាងកាយ។

ទោះជាយ៉ាងណា អ្នកមិនគួរទទួលទានទឹកដូង ច្រើនពេកនោះឡើយ ព្រោះចំនួនកាឡូរី ជាតិស្ករ និងប៉ូតាស្យូម របស់វាក៏អាចធ្វើឲ្យរាងកាយត្រូវប្រឈមនឹងបញ្ហាដែរ។ ជាពិសេស ការទទួលទានបន្ទាប់ពីរាងកាយបែកញើសច្រើន បង្កឲ្យអតុល្យភាពអេឡិចត្រូលីត្រខ្លាំង។

លើសពីនេះ ការទទួលទានទឹកដូង នៅពេលល្ងាចក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដែរ ព្រោះវាពេលនេះរាងកាយអស់កម្លាំងត្រូវការសម្រាក។ ប្រសិនបើអ្នកផឹកទឹកដូង ជាពិសេសទឹកដូងដែលក្លាសេត្រជាក់ៗ អ្នកធ្វើឲ្យកើតជំងឺផ្តាសាយ រាងកាយទន់ខ្សោយងាយនឹងឆ្លងជំងឺ ខ្សោយសរសៃពួរ និងមានអារម្មណ៍អស់កម្លាំង។

ពេលវេលាដ៏ល្អបំផុត ក្នុងការទទួលទានទឹកដូង គឺនៅពេលព្រឹក ឬពេលថ្ងៃត្រង់ ដើម្បីរក្សាតុល្យភាពរាងកាយកុំឲ្យជួបបញ្ហាអវិជ្ជមាន៕

ដកស្រង់ពី៖ soha

មតិយោបល់