បាត់ដំបងៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០និង១០នាទី ត្រង់ចំណុចក្រុមទី១ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីឆេះឡសំងួតស្រូវរោងម៉ាស៊ីនលោកឧកញ៉ា គឹម សាវុធ បណ្តាលឲ្យខូចខាតស្រូវអស់ប្រហែល ២០តោន ប៉ុន្តែមិនមានរងរបួសដល់មនុស្សឡើយ ។
មូលហេតុ៖ ឡឡើងកំដៅខ្លាំងធ្វើឲ្យអណ្តាតភ្លើងឆាបឆេះស្រូវក្នុងឡតែម្តង ។
ករណីនេះភ្លាមៗ ខាងរោងម៉ាស៊ីន បានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់១០ បំពង់ ហើយបានចេញរថយន្តពន្លត់អគ្គិភ័យស្រុក១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន គ្រប់គ្រងបានទាំងស្រុង៕
មតិយោបល់