ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តម៉ាកធុនត្រា បើកក្នុងល្បឿនលឿនវ៉ាស្តាំរថយន្តហាយទ្បែនឌ័រ ស្រាប់តែកៀររថយន្តហាយទ្បែនឌ័រ បណ្តាលឲ្យរងការខូចខាតតិចតួចប៉ុណ្ណោះ តែឈ្លោះគ្នាផ្អើលទាំងយប់ ដោយសារមិនឈប់ដោះស្រាយ ហើយព្យាយាមបើករត់គេចខ្លួន។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០១ សង្កាត់ច្បាអំពៅ ខណ្ឌច្បាអំពៅ ដោយរថយន្តបង្កបានរត់មកដល់ផ្លូវព្រះមុនីវង្ស កែងផ្លូវ ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហាយទ្បែនឌ័រ ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AN-1837 បើកបរដោយប្តីប្រពន្ធ និងកូនម្នាក់ មកពីស្រុកកំណើត លុះបើកមកដល់ចំណុចជិតផ្សារច្បាអំពៅ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច ស្រាប់តែមានបុរសម្នាក់ រួមដំណើរជាមួយប្រុសស្រី៤នាក់ បើករថយន្តម៉ាកធុនត្រាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-7809 បានវ៉ាស្តាំរថយន្តហាយទ្បែនឌ័រ បណ្ដាលឲ្យប៉ះទង្គិចគ្នាបន្តិចបន្តួច តែមិនព្រមឈប់ដោះស្រាយ ទើបភាគីរថយន្តហាយឡែនឌ័រ ក៏បើកដេញតាមពីក្រោយ រហូតមកដល់ផ្លូវបំបែកជាបួនព្រះមុនីវង្សកែង៤២២ រថយន្តធុនត្រាចាប់ហ្រាំ្វងងក់ ធ្វើឲ្យរថយន្តហាយឡែនឌ័រ ដែលបើកតាមនោះបុកពីក្រោយវិញ ទើបម្ចាស់រថយន្តធុនត្រានោះ ចុះពីរថយន្តក៏បានបង្កជាជម្លោះហិង្សាដាក់គ្នា ខណៈភាគីរថយន្តធុនត្រា បានច្រានភាគីរថយន្តហាយទ្បែនឌ័រ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមកអន្តគមន៍។
ក្រោយពលកើតហេតុភាគីរថយន្តហាយទ្បែនឌ័រ បានទាមទារសំណងចំនួន១៥០ដុល្លារ ដោយភាគីរថយន្តធុនត្រា ព្រមសងសំណងចំនួន១២០ប៉ុណ្ណោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
មតិយោបល់