កំពង់ធំៈ កាលពីវេលាម៉ោង ៧ និង២០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ មានករណីខ្យល់កន្រ្តាក់ វាយប្រហារផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតផ្ទះ១ខ្នង
ស្ថិតនៅភូមិកំពង់ក្របី ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ។
ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ លឹម យ៉ាត ភេទប្រុស អាយុ ៥៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
សម្ភារខូចខាត រួមមាន៖ ផ្ទះទំហំ៤x៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស្លឹក ដោយរបើកដំបូល និងជញ្ជាំងទាំងស្រុង៕
មតិយោបល់