ការសម្រេចចិត្តលក់ Cristiano Ronaldo ក្នុងតម្លៃ ១០០លានអឺរ៉ូ កន្លងមកនេះ ត្រូវបានលោក Florentino Perez ងាកមកចង់បានតម្លៃផ្តាច់កុងត្រា ១ពាន់លានអឺរ៉ូវិញ បន្ទាប់ពីទទួលបានការរិះគន់យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្ររបស់ក្រុម Real Madrid យ៉ាងចាស់ដៃនោះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា តម្លៃផ្តាច់កុងត្រា របស់ Ronaldo ជាមួយ Real Madrid ទំនងជាមិនអាចរារាំង ដំណើរចាកចេញ របស់កំពូលខ្សែប្រយុទ្ធ លំដាប់កំពូលរូបនេះឡើយ។ ជាការពិតណាស់ នាពេលកន្លងមក Real Madrid បានយល់ព្រមលក់ Ronaldo ក្នុងតម្លៃ ១០០លានអឺរ៉ូហើយ តែក្រោយពីទទួលបានការរិះគន់ជាច្រើនមកនេះ លោក Florentino Perez បានផ្លាស់ប្តូរតម្លៃនេះ ដោយចង់បានតម្លៃផ្តាច់កុងត្រា ១ពាន់អឺរ៉ូវិញ។
ប្រភពខាងលើដដែល បានឲ្យដឹងទៀតថា បើសិនជាមិនអាចទទួលបានតម្លៃដូចផ្តាច់កុងត្រាទេនោះ យ៉ាងហោចណាស់ ក្លិបដែលចង់បាន Ronaldo គួរចំណាយ យ៉ាងហោចណាស់ ៦៨៥លានអឺរ៉ូ ទៅ ៨២៥លានអឺរ៉ូដែរ ទើបអាចនាំយក Ronaldo ចេញពី Real Madrid បាន។ ក៍ប៉ុន្តែ ប្រភពដដែលក៍បានបញ្ជាក់បន្ថែមផងដែរថា ទំនងជាក្រុមសេះបង្កង់ Juventus ចំណាយត្រម ១៣០លានអឺរ៉ូប៉ុណ្ណោះ នឹងអាចនាំយក Ronaldo ទៅកាន់អ៊ីតាលីបាន ព្រោះថា តម្លៃផ្តាច់កុងត្រា ដែលលោក Perez ដាក់ជាថ្មី តាមរយៈកុងត្រាមិនទាប់ចប់នោះ គ្រាន់ជាលេសលួងចិត្តអ្នកគាំទ្រប៉ុណ្ណោះ ខណសមីខ្លួនកីឡាករ មានបំណងចង់ចាកចេញហើយ។
ដូច្នេះហើយ តើលោក Florentino Perez ប្រើតម្លៃផ្តាច់កុងត្រា ១ពាន់លានអឺរ៉ូ ដើម្បីរារាំងការចាកចេញរបស់ Cristiano Ronaldo ទទួលបានលទ្ធផលឬទេ ស្របពេលដែល កីឡាកររូបនេះ មិនចង់បន្តជាមួយ Real Madrid ទៀតឡើយ។
មតិយោបល់