បន្ទាយមានជ័យៈ តាមសេចក្តីរាយការណ៍បឋម បានបញ្ជាក់ថា ខណៈនេះ ភ្លើងឆេះព្រៃ នៅលើកំពូលភ្នំធំ មានលក្ខណៈទ្រង់ទ្រាយធំ ដែលពិបាកក្នុងការជួយអន្តរាគមន៍ពន្លត់ នៅខេត្តបន្ទាយមានជ័យ។
មកទល់ពេលនេះ ភ្លើងឆេះព្រៃ កំពុងតែរាលដាលមកជើងភ្នំ និងនៅវត្តក្បែរនោះ ដោយប្រជាពលរដ្ឋបាននាំគ្នា ជួយពន្លត់ដែរ តែមិនអាចទប់ទល់នឹងអំណាចភ្លើងនោះបានទេ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់ជើងភ្នំធំនោះ មានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ៕
មតិយោបល់