ព័ត៌មានជាតិ

ស្រ្តី២នាក់របួសធ្ងន់ និងមន្ត្រីមន្ទីរផែនការខេត្តព្រះសីហនុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍!..

ព្រះសីហនុៈ កាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្ត្រី២នាក់ រងរបួសធ្ងន់ នៅកែងផ្លូវម្តុំជិតមីហិរ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងនោះជនរងគ្រោះមានមន្ត្រីរាជការធ្វើការនៅមន្ទីរផែនការខេត្តព្រះសីហនុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចឃាត់ខ្លួននាំយកទៅកាន់ការិយាលយ័នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយបន្ត៕

មតិយោបល់