កណ្ដាលៈ ករណីបុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ (តខ្សែភ្លើងឆក់ត្រី) បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទីព្រឹក ស្ថិតក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ វណ្ណ ជីវន្ត័ ហៅ វ៉ែប ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិ ខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ដំណើររឿង៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ បានតខ្សែភ្លើងចេញពីព្រីភ្លើងផ្ទះឈ្មោះ ញ៉ែម រស់ ភេទស្រី អាយុ ៥៨ឆ្នាំ(ខ្មែរ) មានទីលំនៅក្នុងភូមិឃុំកើតហេតុត្រូវជាអ៊ំ ដើម្បីឆក់ត្រីក្នុងអណ្តូងទឹកខាងត្បូងផ្ទះមានចម្ងាយប្រហែល ៥០ម៉ែត្រ ពេលកំពុងតែឆក់នោះ ជនរង
គ្រោះ មិនបានប្រយ័ត្នក៏បានកាន់ចំតំណខ្សែភ្លើង ឆក់ចំកំភួនដៃខាងស្តាំ និងក្រោមគល់ដោះផ្នែកខាងឆ្វេង បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុក្រុមគ្រួសាររាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បន្ទាប់ពីទទួលដំណឹងភ្លាម កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យឃុំ ចុះពិនិត្យសាកសពបញ្ជាក់ថា សាកសពមានស្លាកស្នាមរលាកចំនួន ០២កន្លែង ចំណុចកំភួន
ដៃខាងស្តាំប្រវែង ០២cm និងក្រោមគល់ដោះខាងឆ្វេងប្រវែង ០៤cm ។
ការសន្និដ្ឋាន៖ ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនី រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់