ព័ត៌មានជាតិ

ធនាគារ Maybank ទទួលបាន​ប្រាក់​ចំណេញ ៥០២​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​២

​កូឡា​ឡាំ​ពូរ​៖ ធនាគារ​ម៉ាឡេស៊ី Malayan Banking Bhd (Maybank) ដែល​ជា​ធនាគារ​ធំ​ជាង​គេ​បំផុត​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ដោយ​គិត​ទៅលើ​ទ្រព្យសកម្ម​នោះ បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨​ខែ​សីហា​នេះ​ថា ប្រាក់ចំណេញ​សុទ្ធ​នៅក្នុង​ត្រីមាស​ទី​២ បាន​កើនឡើង ០.៥​ភាគរយ ដោយសារ​កើនឡើង​នូវ​ការផ្ដល់​ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ​។​

​ប្រាក់ចំណេញ​នៅក្នុង​ត្រីមាស​៣​ខែ​ចុងក្រោយ​នេះ ទទួលបាន ៥០២​លាន​ដុល្លារ​អាមេរិក ខណៈ​ប្រាក់ចំណូល​កើនឡើង ២​ភាគរយ​។ លោក Abdul Farid Alias នាយក​ប្រតិបត្តិ​ធនាគារ Maybank បាន​ថ្លែងឲ្យដឹងថា ខណៈ​ដែល​ប្រតិបត្តិការ​នៅ​ពាក់កណ្ដាល​ឆ្នាំនេះ ដំណើរការ​ល្អ យើង​សង្ឃឹមថា នៅ​បំណាច់​ឆ្នាំ​នឹង​ទទួលបាន​លទ្ធផល​ល្អ​ផងដែរ ព្រោះ​តែ​នៅ​ពេល​នេះ​ការផ្ដល់​ប្រាក់កម្ចី​កើនឡើង​៕​
maybank-120713_840_549_100

មតិយោបល់