ព្រះសីហនុៈ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះជនរងគ្រោះស្ត្រីវ័យក្មេងទាំង២នាក់ ភាគីខាងម៉ូតូ ដែលជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនៅកែងផ្លូវជិតមីហិរ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។
ករណីនេះកើតឡើងកាលពីម៉ោងជិត៨យប់ ថ្ងៃ៨ ខែកក្កដា ឆ្នាំ២០១៨ ហើយបានទទួលមរណភាពទាំង២នាក់ ហើយក្នុងពេលដែលក្រុមគ្រួសារព្យាយាមជួយសង្គ្រោះបញ្ជូនចេញពីក្រុងព្រះសីហនុ យកទៅព្យាបាលបន្ត ប៉ុន្តែអាការៈរបួសធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបានឡើយ។
ជនរងគ្រោះទី១ឈ្មោះ ស៊ន គន្ធី អាយុ២៣ឆ្នាំ ហើយជនរងគ្រោះទី២ឈ្មោះ កែវ ណាលីន អាយុ២៣ឆ្នាំ ។ អ្នកទាំង២ មានស្រុកកំណើតក្នុងខេត្តកំពត និងជាមន្ត្រីធ្វើការនៅមន្ទីរផែនការខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ រថយន្ត១គ្រឿងម៉ាក COROLLA ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2V-1280 បើកបរដោយឈ្មោះ កែវ វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពី មហោស្រពចាស់ ឆ្ពោះទៅ ផ្លូវកោះទន្សាយ លុះដល់ចំណុចខាងលើក៏បានបុកពីខាងក្រោយម៉ូតូ១គ្រឿង ម៉ាក HONDA WAVE ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-2051 បើកបរដោយឈ្មោះ កៅ ណាលីន ភេទ ស្រី អាយុ ២៣ឆ្នាំ មុខរបរ មន្ត្រីមន្ទីរផែនការ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរម្នាក់ឈ្មោះ ស៊ន គន្ធី ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅដូចគ្នាដែលបើកបរមានទិសដៅស្របគ្នា។
ភ្លាមៗភាគីខាងម៉ូតូរបួសធ្ងន់ធ្ងរ និងក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ចំណែកអ្នកបើកបររថយន្ត ត្រូវបាននគរបាលបាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ ដោយនាំយកវត្ថុតាងរថយន្ត និង ម៉ូតូ មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកផងដែរ៕
មតិយោបល់