ព័ត៌មានអន្តរជាតិ

លោកអូបាម៉ា៖ អាមេរិកនូវតែជាមិត្តឆ្នើម និងជាដៃគូ ស្របពេលដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប

អាមេរិកៈ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃសុក្រ បាននិយាយថា អាមេរិកនូវតែជាមិត្តឆ្នើម និងជាដៃគូជាមួយគ្នា ស្របពេលដែលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ នេះបើយោងតាមរយៈ សារព័តមានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។

ការលើកទ្បើងរបស់លោក អូបាម៉ា ក្រោយពីលទ្ធផលបញ្ចប់ការរាប់សន្លឹកឆ្នោត អស់ពេញមួយយប់ដោយសំទ្បេង របស់ប្រជាជន ៥២ ភាគរយជាផ្លូវការនៃការបោះឆ្នោតធ្វើប្រជាមតិទាំងមូល ត្រូវបានប្រកាសថា ចក្រភពអង់គ្លេស នឹងចាកចេញពីសហភាពអឺរ៉ុប បន្ទាប់ពីប្រទេសនេះ បានក្លាយជាសមាជិកសហគមន៍អឺរ៉ុប អស់រយៈពេល ៤៣ឆ្នាំមកហើយ។

លោកអូបាម៉ា បានឲ្យដឹងថា លោកបាននិយាយជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ដែលលោកបានហៅថាជា “មិត្តឆ្នើម និងជាដៃគូ” នៅលើឆាកអរន្តជាតិ។

លោកអូបាម៉ាបានថ្លែងថា : «កិច្ចព្រមព្រៀងក្រុមសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់យើង នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយយើងនឹងបន្តផ្តោតលើការធានាកំណើនសេដ្ឋកិច្ចនិងស្ថិរភាពហិរញ្ញវត្ថុ»៕

មតិយោបល់