ព័ត៌មានជាតិ

Update៖ ប្រពន្ធនិងកូនក្នុងផ្ទៃ ៦ខែស្លាប់ភ្លាមៗ ករណីរថយន្តបើកបុកម៉ូតូពីក្រោយអូសជិត ១០០ម៉ែត្រ រីឯប្ដីរងរបួសស្រាល

ភ្នំពេញ: កាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ២នាក់ប្ដីប្រពន្ធពីក្រោយ បណ្ដាលឲ្យស្លាប់ប្រពន្ធ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A 7295 រត់គេចចូលព្រៃក្រោយកើតហេតុ។
សពស្ត្រីរងគ្រោះឈ្មោះ ស្រី នី ភេទស្រី អាយុ ២៥ឆ្នាំ មានផ្ទៃពោះ ៦ខែ មុខរបកម្មការនី រោងចក្រព្រៃស មានស្រុកកំណើតនៅខេត្តស្វាយរៀង។ ដោយប្ដីជាអ្នកបើកបរម៉ូតូម៉ាក ឌ្រីមសង់ C125 ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1J.9865 ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ បានបើកម៉ូតូឌុបគ្នាចេញពីខេត្តមកភ្នំពេញ ដើម្បីចូលធ្វើការ ប៉ុន្តែអកុសលស្រាប់តែ ធ្វើដំណើរតាមផ្លូវមកដល់ចំណុចកើតហេតុ ក៏មានរថយន្តបង្កម៉ាកខាងលើ បុកពីក្រោយពេញទំហឹងអូសជិត ១០០ម៉ែត្រ កិនក្បាលស្រ្តីជាប្រពន្ធ និងកូនក្នុងផ្ទៃស្លាប់យ៉ាងអាណោចអធ័ម រីឯប្ដីរងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកដើម្បីចាត់ការតាមច្បាប់ ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់