ព្រះសីហនុៈ កាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងចូលរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ស្ថិតនៅក្រុម៣ ភូមិ៤ ឃុំអូរត្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានរថយន្តបើកកាត់ផ្លូវរថភ្លើង ហើយត្រូវភាគីរថភ្លើង បុកបណ្តាលឲ្យភាគីខាងរថយន្ត ក្រឡាប់ធ្លាក់ផ្លូវដែកប្រវែង២០ម៉ែត្រ សំណាងគ្មានអ្នករបួស។
ក្រោយកើតហេតុភាគីខាងរថភ្លើងបានបន្តដំណើរទៅមុខ និងមានសមត្ថកិច្ចចុះមកដោះស្រាយផងដែរ៕



មតិយោបល់