ព័ត៌មានជាតិ

បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ ផ្កាប់មុខទាំងដៃជាប់ខ្នោះ និងមានសភាពឆេះខ្លោច នៅខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ មានករណីប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ផ្កាប់មុខទាំងដៃជាប់ខ្នោះ ត្រូវគេវាយស្នាមក្បាល រួចចាក់សាំងដុត ហេតុការណ៍នេះ ស្ថិតក្នុងភូមិដងទង់ ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

បញ្ជាក់៖ ករណីនេះសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យជ្រាវស្រាវ រកសាច់ញាតិ និងអត្តសញ្ញាណជនរងគ្រោះ ប៉ុន្តែមានមតិខ្លះងឿងឆ្ងល់ថា ហេតុអ្វីបានជាសពជនរងគ្រោះស្លាប់ទៅនោះជាប់ខ្នោះ? តើខ្នោះនោះជនដៃដល់បានមកពីណា? មួយចំណែកទៀតលើកឡើងថា ខ្នោះមានតែសន្តិសុខ និងប៉ូលិសទេដែលមាន៕

មតិយោបល់