ភ្នំពេញៈ នារីវ័យក្មេងម្នាក់មានផ្ទៃពោះ៥ខែទៅហើយ ដោយមានវិប្បត្តក្នុងគ្រួសារបានសម្រេចចិត្ត ដើរមកលោតទឹកធ្វើអត្តឃាតមកលោតទឹកពីលើស្ពានជ្រោយចង្វារដើម្បីសម្លាប់ខ្លួន ហើយលោតបានសម្រេចទៅហើយ តែមិនស្លាប់ដោយសារចេះហែលទឹក ត្រូវបានបងប្អូនខ្មែរឥស្លាមចេញទូកទៅជួយទាន់។
ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើលកាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នារីរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញនារីវ័យក្មេងម្នាក់បានដើរតាំងពីសង្កាត់ស្រះចក ក្នុងទិសដៅពីលិចទៅកើត សម្ដៅឡើងស្ពានជ្រោយចង្វារ ខណៈមកដល់ពាក់កណ្ដាលស្ពានក៏បានឡើងលើបង្កាន់ដៃស្ពានបានហក់លោតចូលទៅក្នុងទឹក ដោយសារនារីនោះចេះហែលទឹកបានមកតោងនឹងបង្គោលស្ពានជាប់ ភ្លាមៗនោះបងប្អូនខ្មែរឥស្លាមចេញទូកជួយអន្តរាគមន៍ទាន់ពេលវេលា តែដោយសារនារីវ័យនោះហែលទឹកអស់កម្លាំងផងនោះ ក៏បានសន្លប់បាត់បង់ស្មារតី ភ្លាមៗត្រូវសមត្ថកិច្ចទាក់ទងរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែតមកយកជនរងគ្រោះទៅសង្គ្រោះ៕
មតិយោបល់