Post News Media ព័ត៌មានជាតិ ស្ត្រីម្នាក់ ...

ស្ត្រីម្នាក់ ត្រូវបានបុរសម្នាក់វាយប៉ោងមុខមាត់ សង្ស័យរឿងជម្លោះ

ភ្នំពេញ: កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ កាលវេលាម៉ោង៥ និង០៥នាទីល្ងាច នៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីប្រើអំពើហិង្សាដោយចេតនា (ប្រើដៃនិងជើងវាយទាត់ធាក់បណ្តាឲ្យរបួស) នៅចំណុចក្រោមផ្ទះលេខ៩២ ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមាន ឈ្មោះ ចាន់ ហូរ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខែ្មរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៩២ ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវជាប្អូនថ្លៃ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រខាងលើ បានទទួលព័ត៌មានថា នៅចំណុចកើតហេតុខាងលើ មានករណីបង្កហិង្សា បន្ទាប់មកសមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុដើម្បី នាំខ្លួនជនសង្ស័យរូបនោះមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីតែម្តង។ រួចមកជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

Loading...