ភ្នំពេញៈ យោងតាមផេក រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សូមជំរាបជូនដំណឹងដល់ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានទីតាំងនៅភូមិសាស្ត្រសង្កាត់កាកាបទី១ សង្កាត់កាកាបទី២ មេត្តាជ្រាបថាៈ នៅវេលាម៉ោង៨យប់ ថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៨ ដល់ម៉ោង៤ទៀបភ្លឺ រដ្ឋាករទឹកក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកនៅតំបន់ខាងជើង ខាងលិច និងខាងក្នុងព្រលានយន្តហោះ ដែលប៉ះពាល់ប្រជាពលរដ្ឋចំនួន ១០.២៧០គ្រួសារ។
ការផ្អាករយៈពេល ៨ម៉ោងនេះ ដោយសារត្រូវកាត់បំពង់មេចេញចូលអាងតម្កល់ទឹកក្បាលដំរី ដើម្បីពង្វាងគេចបណ្តាញលូប្រអប់នៅផ្លូវលេខ ១០៥K ឬផ្លូវតាំងកសាង។ បណ្តាញលូប្រអប់នេះ ទំហំ ២មគុណ២ម បានដាក់ក្នុងសាច់ផ្លូវរួចរាល់តភ្ជាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ី ដល់ប្រឡាយស្របផ្លូវរថភ្លើងតាំងកសាង ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅមហាវិថីសហព័ន្ឋរុស្ស៊ីមុខព្រលានយន្តហោះ៕

មតិយោបល់