ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ដោយមានការចង្អុលដឹកនាំពីលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ៧នាក់។
លោក វឌ្ឍន: មង្គល ប្រធាននាយកដ្ឋានបានឲ្យដឹងថា ជនជាតិចិនទាំង ០៧នាក់រួមមាន៖
១- ឈ្មោះ NI MINGDONG ភេទប្រុស។
២- ឈ្មោះ WANG JINLON ភេទប្រុស។
៣- ឈ្មោះ NI JIANWEN ភេទប្រុស។
៤- ឈ្មោះ ZHANG MENG ភេទប្រុស។
៥- ឈ្មោះ NI JIANHE ភេទប្រុស។
៦- ឈ្មោះ SHAN LIANG ភេទស្រី។
៧- ឈ្មោះ XU ZHONG GUI ភេទប្រុស។
លោកប្រធាននាយកដ្ឋាន បានបន្តទៀតថា ជនសង្ស័យខាងលើ ទទួលមកពីនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ត្រូវបានបណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ ដោយហាមចូលព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣ឆ្នាំ តាមជើងហោះហើរលេខ ZH9028, MU250, 9CY242 ដោយមានសមត្ថកិច្ចមកពីប្រទេសចិនចំនួន ២២នាក់ មកទទួល និងអមដំណើរទៅជាមួយ៕
មតិយោបល់