Post News Media ព័ត៌មានជាតិ នារីម្នាក់ជិះ...

នារីម្នាក់ជិះម៉ូតូលឿនជ្រុលបុកម៉ូតូមួយគ្រឿងទៀត របួសទាំងសងខាង!

ភ្នំពេញ: នារីម្នាក់បានជិះម៉ូតូនិចមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុកម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងទៀត ពីក្រោយបណ្តាលឲ្យដួលរងរបួសទាំងសងខាងត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យជម្ពូវ័ន្ត តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AJ 6268 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមាននារីម្នាក់ជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ កណ្តាល1Y 8298 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនហើយបានជ្រុលបុកពីក្រោយម៉ូតូហុងដាពេញទំហឹង បណ្តាលឲ្យដួលទាំង២រងរបួសទាំងសងខាង។

ក្រោយពេលកើតហេតុនារីជិះម៉ូតូបង្កត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកបុរសម្នាក់ទៀតរបួសរលាត់ដៃជើងមិនព្រមឡើងរថយន្តទៅសង្គ្រោះនោះទេ។ ដោយឡែកម៉ូតូត្រូវបានដំណាងភាគីខាងនារីបង្កមកដោះស្រាយចេញថ្លៃខូចខាតទៅលើបុរសរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Loading...