Post News Media ព័ត៌មានជាតិ សមត្ថកិច្ចខេត...

សមត្ថកិច្ចខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ ដកហូតបានគ្រឿងញៀន WY ចំនួន៣៣១គ្រាប់

ស្ទឹងត្រែង: កម្លាំងជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដឹកនាំបញ្ជាផ្ទាល់ដោយលោក ជឹម អេន តាមបញ្ជាលោកស្នងការនគរបាល និងលោកព្រះអាជ្ញា ច្រឹង ខ្មៅ កម្លាំងមានសមត្ថកិច្ច បង្ក្រាបបានមេខ្លោងគ្រឿងញៀនមួយករណី ចាប់យកវត្ថុតាងថ្នាំ W.Y ចំនួន៣៣១គ្រាប់។

ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ២នាក់ប្តីប្រពន្ធ ឈ្មោះ ចៃ ភារម្យ អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ ធុង វ៉ាន់ឌិត អាយុ៣៥ឆ្នាំ នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវីធីច្បាប់បន្តទៀត៕

Loading...