យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ១៤រោច ខែបឋមាសឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ បានចុះធ្វើការត្រួតពិនិត្យគុណភាព បរិមាណ និង ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ/ដេប៉ូ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចំនួន៥ទីតាំង។ បន្ទាប់ពីបានធ្វើការត្រួតពិនិត្យយើងបានរកឃើញថាមានស្ថានីយ/ដេប៉ូចំនួន:
-៣ ទីតាំងមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ
-១ ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ និងតម្លៃលក់រាយខ្ពស់ជាងតារាងតម្លៃប្រេងឥន្ធន:ដែលប្រកាសដោយក្រសួងពាណិជ្ជកម្ម។
-១ ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ៕
ព័ត៌មានជាតិ
មតិយោបល់