ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានបង្កឡើង រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ កើតហេតុកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ ដែលទីតាំងស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុភាគីទាំង២មានទិសដៅស្របគ្នា ពីខេត្តព្រះសីហនុ ទៅភ្នំពេញ ដោយរថយន្តម៉ាស្ដាពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-0097 ជិះគ្នា០៤នាក់ និងអ្នកបើកបរមានឈ្មោះ គុយ រតនៈ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ បានបុកប៉ះពីក្រោយម៉ូតូម៉ាក C125 ពាក់ ស្លាក លេខ ព្រះសីហនុ 1F-2374 បណ្ដាលឲ្យ អ្នកបើកបរឈ្មោះ ជា វណ្ណនាង ភេទ ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកំពង់សីលា ខេត្តព្រះសីហនុ បានស្លាប់នៅនិងកន្លែងតែម្តង។
ក្រោយពេលកើតហេតុសមត្ថិច្ចកម្លាំងជំនាញចុះមកវាស់វែងនិង យកសម្ភារៈទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដេីម្បី រងចាំការដោះស្រាយ៕





មតិយោបល់