ព័ត៌មានជាតិ

រថយន្តកែច្នៃដឹកឈើ ពន្លះម៉ូតូវ៉េវឆ្លាម បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួស

ត្បូងឃ្មុំ: បុរសម្នាក់ បានស្លាប់ភ្លាមៗយ៉ាងរន្ធត់ និងម្នាក់ទៀតរងរបួសស្រាល ខណ:ដែលជិះម៉ូតូវ៉េវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបគ្នា ត្រូវរថយន្តកែច្នៃ ពណ៌ខៀវ គ្មានស្លាកលេខ បុកបណ្តាលឲ្យស្លាប់ភ្លាមៗម្នាក់តែម្តង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ៤និង២០នាទី​រសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលំ ភូមិទួលថ្ម ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្រោយកើតហេតុ អ្នកបើករថយន្តកែច្នៃ បានចុះរត់គេចខ្លួនបាត់។ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចវាស់វែងយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកមេមត់ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់