ភ្នំពេញៈ កាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោង ២១និង៤០នាទី ការិយាល័យបានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ នៅចំណុចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយយកស្បែកជើងគំរូចំនួន៨គូ ម៉ាក MICHAEL KORS ប្រព្រឹត្តនៅចំណុចរោងចក្រស្បែកជើងហូស៊ីនតាយ ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២និង៥៧នាទី រំលងអធ្រាត្រ មានឈ្មោះ ដូចខាងក្រោម៖
ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ វ៉ន មេត្តា ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ សន្តិសុខក្រុមហ៊ុនសេវិន វ៉ាយ អេច ភីអេស។
វត្ថុតាងចាប់យក៖ បំពង់ទីបជ័រ ចំនួន៤ដើម ក្នុងនោះមួយដើមមានទំពក់សម្រាប់ខ្វារសម្ភារៈ, ដែកថ្នាំងអំពៅ មានតទំពក់ខាងចុង ចំនួន១, ទំពក់ឬស្សីមានតដងដែកនិងមានទំពក់ខាងចុងចំនួន១,បំពង់ទីបដែក ចំនួន១, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GR-0889។
ជនរងគ្រោះឈ្មោះ ស៊ុន ធារ័ត្ន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ ប្រធានរដ្ឋបាលរោងចក្រស្បែកជើងហូស៊ីនតាយ។
សម្ភារៈបាត់បង់
-ស្បែកជើងគំរូចំនួន៨គូម៉ាក MICHAEL KORS។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
មតិយោបល់