ព័ត៌មានជាតិ

កុំចេះតែហ៊ាន! បង្ហោះលក់ថ្នាំញៀនតាមFacebook ត្រូវកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ ស្រាវជ្រាវចាប់ឃាត់ខ្លួន

​ភ្នំពេញ: យុវជនម្នាក់ត្រូវបានកម្លាំកងរាជអាវុធហត្ថខណ្ឌច្បារអំពៅចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើការបង្ហោះលក់ថ្នាំញៀន
តាមបណ្តាញសង្គម facebook របស់ខ្លួនកាលពីពេលកន្លងមកនេះ។

ការចាប់ឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីព្រឹក ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៨ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីអាវុធហត្ថបានប្រាប់ឱ្យដឹងថា យុវជនឈ្មោះ លីម លីហេង អាយុ១៧ឆ្នាំ ហៅអាខ្មៅ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលខាងលើ។ កាលពីពេលកន្លងមកនេះ យុវជនខាងលើបានធ្វើការបង្ហោះលក់ថ្នាំញៀននៅលើបណ្តាញ សង្គម facebook របស់ខ្លួនជាសារធារណ: ហើយកម្លាំងរាជអាវុធហត្ថជំនាញខណ្ឌច្បារអំពៅក៏ធ្វើការស្រាវជ្រាវ និង ឈានទៅដល់ការចាប់ឃាត់ខ្លូនបានតែម្តង។

ក្រោយពេលការចាប់ឃាត់ខ្លួនយុវជនម្នាក់ដែលបានបង្ហោះលក់ថ្នាំញៀននៅលើបណ្តាញសង្គម facebook រូបនេះរួចហើយ ក៏បាននាំមកធ្វើការសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ និង បញ្ជូនទៅកាន់បញ្ជាការដ្ឋាន កងរាជ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមច្បាប់ជាបន្តទៅទៀត៕

មតិយោបល់