ភ្នំពេញៈ បុរសម្នាក់ដេកស្លាប់ ក្នុងប៉ុស្តិ៍យាមកន្លែងការដ្ឋានសាងសង់ស្ពានអាកាសរង្វង់មូលចោមចៅ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សី សេរីវឌ្ឍន៍ អាយុ៣៣ឆ្នាំ មុខរបរអ្នកយាម នៅកន្លែងកើតហេតុ ស្នាក់នៅផ្ទះ១១ ផ្លូវវេងស្រេង ភូមិ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីអ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា កា លពីយប់ជនរងគ្រោះ បានចូលយាម និងដេកដូចធម្មតា នៅក្នុងប៉ុស្តិ៍ លុះព្រឹកឡើង មិនឃើញភ្ញាក់ ក៏នាំគ្នាទៅដាស់ ទើបដឹងថា ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ បន្ទាប់មកក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។
ដោទ្បែកខាងការដ្ឋាន គ្រាន់តែឃើញអ្នកសារព័ត៌មានទៅដល់ បាននាំគ្នាញាប់ដៃញាប់ជើង ដឹកសពចេញទៅបាត់ មិនដឹងដឹកយកទៅទីណាទេ៕
មតិយោបល់